ប្រិយមិត្តភាគច្រើន ដែលកំពុងតែ លេងហ្គេមមួយនេះ និងបានលេង ហើយប្រាកដជា បានប្រឈមមុខ ជាមួយបញ្ហា មួយចំនួននៅក្នុងហ្គេមមួយនេះ ដូចជា ពិបាករកលុយដើម្បីទិញកីឡាករផ្សេងៗ និង Upgrade នូវកីឡាកររបស់ខ្លួន ព្រោះថាត្រូវ ចំណាយពេលយូរ ទំរាំតែវាយ ឈ្នះតួកីឡាកាស ផ្សេងៗទៀត។
ម្យ៉ាងវិញទៀត កីឡាករនិមួយៗ សុទ្ធតែមានតម្លៃថ្លៃ ជាហេតុធ្វើអោ យយើងមាន ការពិបាកខ្លាំង ក្នុងការលេង ហ្គេមមួយនេះ។ ប៉ុន្តែសូមកុំបារម្ភ នៅថ្ងៃនេះដែរ ក្រុមការងារ ខេមបូរីផត នឹងធ្វើការបង្ហាញជូន ប្រិយមិត្តនូវ វិធីសាស្រ្តក្នុងការ HACK ហ្គេមមួយនេះ ដើម្បីអោយការ លេងកាន់តែ ងាយស្រួលជាងមុន ហើយអាចសាកល្បង លេងនូវតួអង្គ កីឡាកាសផ្សេងៗ ដែលប្រិយមិត្ត មិនទាន់បានសាក។
នៅក្នុង HACK មួយនេះដែរ គឺយើងផ្តោតទៅលើ លុយ ព្រោះដើម្បីអាច ទិញកីឡាករ ឬ Upgrade កីឡាករ គឺសុទ្ធតែត្រូវការ លុយទាំងអស់ ដូច្នេះបន្ទាប់ ពីតម្លើង HACK នេះរួច ប្រិយមិត្តនឹងអស់ ក្តីបារម្ភជាមួយ បញ្ហាខាងលើ។
បញ្ជាក់៖ ការ HACK នេះគឺសម្រាប់តែប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ។
តម្រូវការ៖
- All Device ដែលដំណើរការដោយប្រព័ន្ធ iOS 7 ឡើងទៅ។
- ត្រូវតែធ្វើការ Jailbreak បានត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច។
របៀបតម្លើង និងប្រើប្រាស់៖
- សូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source (http://cydia.myrepospace.com/camboreporteam)
- ប្រសិនបើ ប្រិយមិត្តបាន បន្ថែមនៅក្នុង ទូរស័ព្ទរួចហើយ សូមធ្វើការ Refresh
- បន្ទាប់មក សូមធ្វើការ ស្វែងរកនូវពាក្យ “WWE Immortals Cheat” រួចតម្លើង
- បន្ទាប់ពី ប្រិយមិត្តបាន តម្លើងវាចប់ សូមចូលទៅកាន់ Settings > Immortals Cheat > Enable ជាការស្រេច
ឥឡូវនេះ ប្រិយមិត្តអាច លេងកំសាន្ត ជាមួយតួអង្គណាមួយ ដែលប្រិយមិត្តពេញចិត្ត បានដោយ មិនបារម្ភរឿងខ្វះ លុយទៀតទេ។
ជាចុងក្រោយក្រុមការងារ របស់ខេមបូ សូមអរគុណ ដល់ប្រិយមិត្ត ដែលតែងតែគាំទ្រ ដល់ខេមបូហើយ នឹងខិតខំស្វែង រកកម្មវិធីពិសេសៗជា ច្រើនដើម្បីចែក ជូនប្រិយមិត្ត នៅពេលក្រោយៗទៀត។





0 comments:
Post a Comment