មុនពេលដាក់បង្ហាញ G4 មួយសប្តាហ៍នោះ នៅថ្ងៃនេះ ក្រុមហ៊ុន LG បានធ្វើការ ដាក់បង្ហាញ ទូរស័ព្ទលំដាប់ មធ្យមថ្មីមួយ របស់ខ្លួន ដែលវា មានភ្ជាប់មក ជាមួយប៊ិចនៅ ខាងក្រោយ នៃទូរស័ព្ទ ហើយវាក៏ មានលក្ខណៈ ពិសេសមួយ ចំនួនទៀត គួរអោយ ចាប់អារម្មណ៍។ G Stylo មានរូបរាង និងរចនាបថ ស្រដៀង ទៅនឹង G3 Stylus ដែលចេញលក់ កាលពី ឆ្នាំមុនដែរ ដែលវាមាន អេក្រង់ ធំល្អ និងមានភ្ជាប់នូវប៊ិច Stylus សម្រាប់ចុច បញ្ជា សរសេរ គូសវាសផ្សេងៗ។
G Stylo មានអេក្រង់ធំ ទំហំ 5.7 អ៊ីញ ប៉ុន Galaxy Note 4 ដែរ ក៏ប៉ុន្តែ វាមានកម្រិត ភាពច្បាស់ ត្រឹម HD (720 x 1280) ភិចសែលប៉ុណ្ណោះ និងមាន ដង់ស៊ីតេអេក្រង់ 258 ភិចសែល។ កម្លាំងម៉ាស៊ីន របស់វា គឺស្ថិតនៅ លំដាប់មធ្យម ដោយវា ប្រើប្រាស់ បន្ទះឈីប Snapdragon 410 64-bit មានស៊ីភីយូ Quad-core ល្បឿន 1.2Ghz និងមាន រ៉េមទំហំ 1.5GB។ កាមេរ៉ាខាងក្រោយ របស់វា មានទំហំ 8 មេហ្គាភិចសែល ភ្ជាប់មក ជាមួយ ភ្លើង LED ជំនួយ រីឯខាងមុខ វិញមានទំហំ 5 មេហ្គាភិចសែល។ G Stylo ដំណើរការដោយ Android 5.0 ជំនាន់ចុងក្រោយ បង្អស់ ដែលស្រោបដោយ ផ្ទៃអ៊ីនធឺហ្វេស LG UX ជំនាន់ថ្មី។ អ្វីដែលគួរ អោយចាប់ អារម្មណ៍ បំផុតនោះ គឺថា ទូរស័ព្ទនេះ អាចប្រើ ជាមួយ កាតម៉េម៉ូរី SD ដែលមាន ទំហំ 2TB រឺ 2,000 GB ឯណោះ ទោះបីជា បច្ចុប្បន្ន ម៉េមូរីកាត ទំហំប៉ុននេះ នៅមិនទាន់ មានក៏ដោយ។ នេះមានន័យថា ប្រសិនបើអ្នក ទិញទូរស័ព្ទ នេះហើយ នៅក្នុងថ្អៃ អនាគត វាក៏នឹងមាន សមត្ថភាព អាចប្រើ ជាមួយ ម៉េមូរីកាត ទំហំធំប៉ុននោះដែរ។
ក្រុមហ៊ុន LG ទំនងជានៅ សល់ទូរស័ព្ទ ដែលមានភ្ជាប់ មកជាមួយប៊ិច ស្រដៀងគ្នាទៀត ហើយវា នឹងមានលក្ខណៈសម្បត្តិ ល្អជាងនេះ ទៅទៀត។ សូមបញ្ជាក់ ផងដែរថា នៅសប្តាហ៍ ក្រោយនេះ LG នឹងធ្វើការ ដាក់បង្ហាញ LG G4 ជាផ្លូវ ការហើយ ហេតុដូច្នេះហើយ សូមធ្វើការ រង់ចាំតាមដាន ជាមួយយើង ទាំងអស់គ្នា ថាតើវាមានអ្វី ប្លែក និងអស្ចារ្យទៅ?



0 comments:
Post a Comment