ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ហ្គេម Clash of Clans ហើយ ដែលវាជាហ្គេមមួយទទួលបានការពេញនិយមយ៉ាងខ្លាំងពី សំណាក់អ្នកលេងហ្គេមនៅជុំវិញពិភពលោក ហើយវាក៍ទទួលបានការទាញយកយ៉ាងច្រើនសន្ធឹកសន្ធាប់ ពី Playstore និង AppStore ផងដែរ។
សម្រាប់នៅក្នុងប្រទេសកម្ពុជាយើងវិញ ក៏មានមិត្តៗយុវវ័យជាច្រើនចូលចិត្តលេងវាផងដែរ ក៏ព្រោះតែសាច់រឿង របស់ហ្គេមនេះ មិនមានភាពសាំញ៉ាំឬគួរឲ្យធុញឡើយ ដោយក្នុងហ្គេមតម្រូវឲ្យយើងដើរតួជាម្ចាស់បន្ទាយមួយ និងយើងត្រូវតែរកកាក់មាស ក៍ដូចជាទឹកស្វាយ ឬទឹកខ្មៅ ក្នុងការ Update បន្ទាយឲ្យកាន់តែខ្លាំងរឹងមាំជាមួយនឹងរបង និង អាវុធប្រចាំបន្ទាយរបស់យើង មិនតែប៉ុណ្ណោះយើងក៏អាចធ្វើការ Unlock និងតម្លើង Level របស់កងទ័ពយើងបានផងដែរ ដែលកងទព័ប្រភេទនីមួយៗ សុទ្ធតែមានជំនាញ និងភាពខ្លាំងរៀងខ្លួន។ ហើយកាក់មាស ទឹកខ្មៅ ឬ ទឹកស្វាយ នេះគឺអាចរកបានតាមរយៈ ការបញ្ជាទ័ពទៅវាយបន្ទាយរបស់គេ ការប្រមូលតាមប្រភេទម៉ាស៊ីនផលិតរបស់វា និងការប្រកួតវាយបន្ទាយជាក្រុម (Clan War) ជាដើម។
ចំពោះក្រាហ្វិចនិងសម្លេងក្នុងហ្គេមនេះវិញ Supercell បានបង្កើតវាឡើងបានយ៉ាងល្អ និងមានភាពទាក់ទាញយ៉ាងខ្លាំង ដោយវាមានសភាព ច្បាស់ល្អរស់រវើក រួមបញ្ចូលទាំងសម្លេងមានភាពស៊ីចង្វាក់ទៅតាមសកម្មភាពរបស់តួអង្គនីមួយៗផងដែរ។
Clash of Clans ត្រូវបានបង្កើតឡើងសម្រាប់លេងជាមួយឧបករណ៍ iOS និង Android តែប៉ុណ្ណោះ ។ ប៉ុន្តែនៅមានអ្នកប្រើប្រាស់មួយចំនួនមានការលំបាក ក្នុងការលេងវាដូចជាឧបករណ៍របស់គេ មានអេក្រង់តូចពេក ពិបាកក្នុងការ Online ហ្គេមនេះចោល និងពេលខ្លះដោយសារតែហ្គេមនេះ អាចធ្វើឲ្យថ្មទូរស័ព្ទឬថេប្លេតរបស់គេឆាប់អស់ និងអាចសាកថ្មពីរទៅបីដងក្នុងមួយថ្ងៃទៀតផង។ ដូចនេះដើម្បីផ្លាស់ប្តូរអារម្មណ៍ថ្មី ក្នុងការលេងវា ក្រុមការងារយើង សូមណែនាំមិត្តអ្នកអានទាំងអស់នូវកម្មវិធីមួយដែលមាន ឈ្មោះថា Bluestack ដែលវាអាចផ្តល់លទ្ធភាពឲ្យលោកអ្នកលេង Clash of Clans នៅលើម៉ាស៊ីន Computer របស់អ្នកបាន។ វាអាចផ្តល់ ភាពងាយស្រួល ក្នុងការលេងជាមួយអេក្រង់កុព្យូទ័រ និងអាចជួយសម្រាលទៅលើការសាកថ្មទូរស័ព្ទ ឬថេប្លេតរបស់អ្នកទាំងអស់គ្នាបាន។ ដូចនេះ កុំឲ្យខាតពេលយូរ ខេមបូសូមណែនាំអ្នកទាំងអស់គ្នា ពីតម្រូវការ និង របៀបតម្លើង Bluestacks នេះតែម្តង។
តម្រូវការ
- Computer ដែលដំណើរការដោយ Window 7, Window 8
- កម្មវិធី Bluestacks ដែលអាចទាញយកបានតាម តំណរនេះ
វិធីសាស្រ្តក្នុងការតម្លើង និង ប្រើប្រាស់
- ធ្វើការតម្លើង Bluestacks ទៅក្នុង Computer របស់អ្នក
- បន្ទាប់ពីតម្លើងបាន ដោយជោគជ័យ ហើយនោះ Bluestack នឹងដំណើរការដោយស្វ័យប្រវត្តិ ហើយវានឹង ចាប់ផ្តើម ទាញយក System Apps (យូរឬឆាប់ អាស្រ័យលើល្បឿន Internet របស់អ្នក)
- បន្ទាប់ពីទាញយក System Apps រួចហើយនោះ សូមអ្នកចូលទៅ ដាក់ gmail account របស់អ្នកនៅក្នុង Bluestacks ដែល gmail នេះជា system account របស់ Bluestacks ដែលប្រើក្នុងការទាញ យកកម្មវិធីពី Store ដោយចូល ទៅក្នុង Default Page របស់ កម្មវិធីនេះ រួចចុចលើ ជម្រើស All App ដែលនៅ ខាងលើគេ ផ្នែកខាងស្តាំ => ជ្រើសយក Bluestacks Setting => Advanced Setting => + Add Account => Google => Existing => និងបំពេញ Account gmail របស់អ្នក
- ចំពោះប្រិយមិត្ត Android បើសិន ជាអ្នកចង់ លេង Clash of Clans បន្តពីឧបករណ៍ Android របស់ អ្នកនៅលើ Bluestacks សូមធ្វើ ការ Add account gmail ដែលមានភ្ជាប់រួច ជាស្រេចជា មួយនឹង Clash of Clans នៅក្នុង ស្មាតហ្វូន ឬ ថេប្លេត Android
- បន្ទាប់ពី Add Account Gmail របស់អ្នក ទៅក្នុង Bluestacks ហើយនោះ អ្នកអាច ចូលទៅក្នុង Default page របស់ Bluestacks រួចធ្វើការ ស្វែងរក Clash of Clans ពីក្នុង Store របស់វា ដែលមានលក្ខណៈ ដូចគ្នាច្រើន ស្ទើរតែទាំងស្រុង ទៅនឹង Playstore របស់ Android ដែរ និងធ្វើការ ដោនឡូតវាចេញ
- វាអាចនឹងតម្រូវ អោយលោកអ្នក វាយបញ្ចូល Password របស់ gmail ម្តងទៀត មុននឹងអាចដោនឡូតបាន
- បន្ទាប់ពីអ្នកបាន ដោនឡូត និងតម្លើងវា បានដោយជោគជ័យ ហើយនោះ អ្នកអាចលេងវាបាន ភ្លាមតែម្តង ហើយចំពោះ អ្នកដែលប្រើ gmail ដែលបានភ្ជាប់ ជាមួយ Clash of Clans ក្នុង Android ម្តងហើយ នោះ អ្នកគ្រាន់តែបើក Clash of clans នៅក្នុង Bluestacks នេះរួចហើយ ចុចលើពាក្យ Sign-in នោះ វានឹងធ្វើការ បើកហ្គេមនេះ និងលេងបន្ត ដូចនៅក្នុង ស្មាតហ្វូន របស់អ្នកផងដែរ
- ប៉ុន្តែសម្រាប់ប្រិយមិត្ត ដែលមិនដែល លេង Clash of Clans នៅលើ Android នេះពីមុន អ្នកក៏អាច លេងវានៅ លើ Bluestacks បន្ត ពីឧបករណ៍ iOS របស់អ្នក បាន ដែរដោយ ធ្វើការ Link ហ្គេម នេះពី iPhone ឬ iPad របស់អ្នក ទៅកាន់ Bluestacks
របៀប Link Clash of Clans ពី iPhone ឬ iPad ទៅកាន់ឧបករណ៍ Android ឬ Bluestack
- ជ្រើសរើសយក Gmail មួយ ដែលមិនដែល មានភ្ជាប់ ទៅកាន់ Clash of Clans មកភ្ជាប់ជា System Account នៅក្នុង Bluestacks និងធ្វើការ ដោនឡូត យក Clash of clans ពីក្នុង Bluestacks Store ដោយ gmail ថ្មីនេះ
- បើក Clash of clans ដែលទើប តែតម្លើង នៅក្នុង Bluestacks និងធ្វើការ Sign-in Clash of clans ជាមួយ gmail ថ្មីនេះ
- បើក Clash of Clans នៅក្នុង iPhone ឬ iPad របស់អ្នក រួចចូល ទៅក្នុង Setting និងជ្រើសយកជម្រើស Link a Device => This is the OLD DEVICE => I want to link to another device => វានឹងបង្ហាញលេខ កូដសម្រាប់ការ Link
- ចូលទៅក្នុង Clash of clans នៅក្នុង Bluestacks វិញ រួចចូលទៅក្នុង Setting និងជ្រើសយកជម្រើស Link a Device => This is the NEW DEVICE => រួចវាយបញ្ចូល លេខកូដសម្ងាត់ដែលមាន នៅក្នុង iPhone ឬ iPad នោះចូល វិញ និង ជ្រើសរើស យក Load ពេលនោះវានឹងបើកនូវ clans របស់អ្នក ដូចនៅក្នុង iPhone ឬ iPad នៅក្នុង Bluestacks នេះតែ ម្តង
សូមចូលរួម អបអរសាទរ ពេលនេះអ្នក អាចលេង Clash of clans បន្តពីស្មាតហ្វូន របស់អ្នកនៅលើ កុំព្យូទ័របានហើយ។ ការលេងនៅលើកុំព្យូទ័រវាមានលក្ខណៈងាយស្រួល ដោយអ្នកគ្រាន់តែចុច Arrow Keys ឡើងលើ ចុះក្រោមសម្រាប់ Zoom in និង Zoom out, និង ប្រើ Mouse សម្រាប់ដាក់ពង្រាយទ័ពពេលប្រយុទ្ធ និងសម្រាប់ប្រមូលកាក់មាស ទឹកស្វាយ ឬទឹកខ្មៅជាដើម។
បញ្ជាក់ៈ
- បន្ទាប់ពី Clash of clans, Bluestacks ជាកម្មវិធីកុំព្យូទ័រ ដែលអ្នកអាច ប្រើវាលេង ហ្គេម ឬកម្មវិធី Android ដទៃទៀតនៅ លើកុំព្យូទ័របាន ហើយការដំណើរការ របស់វាលឿន ឬយឺតអាស្រ័យ ទៅតាម សមត្ថភាព Performances របស់ កុំព្យូទ័រអ្នក (Ram, CPU ជាដើម)
- ថ្វិត្បិតថាវាអាចផ្តល់ ប្រយោជន៍ដល់ អ្នកបាន ដូច្នេះមែន ប៉ុន្តែពេលវា ដំណើរការម្តងៗ តម្រូវការ Performance របស់វាខ្លាំង អាចធ្វើឲ្យកុំព្យូទ័រ របស់អ្នកឆាប់ក្តៅបាន។
ខេមបូសូមចូលរួម ត្រេកអរចំពោះ មិត្តអ្នកអាន ដែលបានតម្លើង កម្មវិធីមួយនេះ នៅលើកុំព្យូទ័ររបស់អ្នក បានដោយ ជោគជ័យ។ ក្រុមការងារ យើងខ្ញុំ នឹងបន្តស្វែង រកអ្វីដែលថ្មី និងពិសេសចែកជូន ប្រជាជនខ្មែរយើងបន្ថែមទៀត ក៏ដូចជាគន្លឹះ ផ្សេងៗទៀត ដែលទាក់ទង នឹងបច្ចេកវិទ្យាផងដែរ។ សូមអរគុណ ចំពោះការគាំទ្រ របស់ប្រិយមិត្ត ទាំងអស់គ្នា។











0 comments:
Post a Comment