បច្ចុប្បន្នមានចំនួនអ្នកប្រើអ៊ីនធឺណិតមិនតិចនាក់ទេ ដែលជួននឹងបញ្ហាជាមួយល្បឿនអ៊ីនធឺណិតដើរយឺត ហើយបញ្ហាដែលរឹតតែលំបាកនោះគឺពេលចូលទស្សនាវីឌីអូនៅលើ Youtube ដែលស្ទើរតែមិនអាចទស្សនាទៅរួច ។ ដូចនេះ សម្រាប់ប្រិយមិត្ត តើមានជួបនូវបញ្ហាមួយចំនួនដូចការរៀបរាប់ខាងលើឬទេ ? ប្រសិនបើប្រិយមិត្តជួបនូវបញ្ហាខាងលើ សូមធ្វើការប្ដូរទៅកាន់វិធីសាស្ត្រថ្មីដើម្បីទស្សនាវីឌីអូលើ Youtube វិញម្ដង ។ ខាងក្រោមគឺជាវិធីមួយដែលអាចជួយឲ្យប្រិយមិត្តទស្សនាវីឌីអូលើ Youtube បានដោយល្បឿនលឿនជាងមុនជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតដែលមានល្បឿនយឺត ។
Youtube Feather Beta ជាមុខងារមួយដែលអាចធ្វើការទាញយកវីឌីអូ Youtube របស់អ្នកមកបង្ហាញជាមួយនឹងល្បឿនលឿនជាងការទស្សនាបែបធម្មតា ។
រូបទី ១ :
នៅក្នុងមុខងារពិសេសនេះ Youtube Feather Beta នឹងលុបចេញនូវព័ត៌មានក៏ដូចជាមុខងារមួយចំនួនដែលធ្វើឲ្យវីឌីអូមានល្បឿនយឺត ដូចជា Share buttons, តារាង Large list នៃវីឌីអូជាប់ពាក់ព័ន្ធ, comments (មតិ), ការផ្ដល់ជាសំឡេង Like និង Dislike ។ តាមរយៈមុខងារខាងលើរបស់ Youtube Feather Beta វីឌីអូ Youtube ដែលប្រិយមិត្តទស្សនានឹងលោតឬដើរបានលឿនជាការទស្សនាមុនៗ ។
រូបទី ២ :
ដើម្បីចូលទៅទស្សនាវីឌីអូ Youtube ឲ្យមានល្បឿនលឿនសូមធ្វើការចូលទៅកាន់គេហទំព័រ Youtube តាមរយៈតំណភ្ជាប់នៃមុខងារ “Youtube Feather Beta” ដោយចុចត្រង់នេះ Youtube Feather Beta ។ បន្ទាប់មកសូមប្រិយមិត្តចុចលើពាក្យ Join the “Feather” Beta ដូចរូបទី ១ ខាងលើ នោះមុខងារនេះនឹងដំណើរការដោយស្វ័យប្រវត្តិ បន្ទាប់មកទៀតសូធ្វើការកម្សាន្តដោយស្វែងរកនូវវីឌីអូដែលអ្នកចង់ទស្សនាដោយក្ដីរីករាយ ៕


0 comments:
Post a Comment