បន្ទាប់ពីកម្មវិធីដែលមានឈ្មោះថា Evasi0n7 ត្រូវបានប្រកាសចេញដើម្បីធ្វើការ Jailbreak ឧបករណ៍ iDevices ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 យើងក៏បានទទួលនូវព័ត៌មានថា មានបញ្ហាជាច្រើនដែលបានកើតមានឡើងទៅលើ់ឧបករណ៍ដែលបាន Jailbreak ។
បញ្ហាធំដែលបានកើតឡើងចំពោះឧបករណ៍ iDevices ដំណើរការដោយ iOS 7 បន្ទាប់ពីបាន Jailbreak រួចនោះ គឺ Tweaks មិនដំណើរការ ។ យ៉ាងណាមិញទាក់ទងទៅនឹងបញ្ហានេះ យើងទើបតែទទួលបាននូវដំណោះស្រាយថ្មីដែលជួយឲ្យមុខងារនេះ ដំណើរការឡើងវិញ ក៏ប៉ុន្តែវានៅតែមិនអាចដំណើរការបានទេ សម្រាប់ឧបករណ៍ដែលមានបន្ទះ chip 64-bit A7 ដូចជា iPhone 5s, iPad Air និង Retina iPad mini ។
សម្រាប់ដំណោះស្រាយ ៖
- បើក Cydia> ចុច Search tab
- វាយបញ្ចូ “Substrate” ក្នុងប្រអប់
- លទ្ធផលពីរដំបូងគឺ អាចជា “Mobile Substrate” និង “Substrate Safe Mode”
- ចូលទៅកាន់ “Mobile Substrate” ចុចលើ Modify> Reinstall > Continue Queuing
- ត្រលប់ក្រោយ ដោយជ្រើសយក “Substrate Safe Mode” វិញម្ដង
- ចុចលើ Modify> Reinstall > Confirm (តាមរយៈនេះ ឧបករណ៍នឹងដំឡើងឡើងវិញទាំង Mobile Substrate និង Substrate Safe Mode)
- បន្ទាប់ពីការដំឡើងបានរួចរាល់ សូមចុចយក Restart SpringBoard
ទស្សនាវីឌីអូណែនាំខាងក្រោម ៖
តាមរយៈការដំឡើងថ្មីនៃ Mobile Substate ឧបករណ៍របស់អ្នកនឹងអាចដំណើរការនូវមុខងារ Tweaks ឡើងវិញបានហើយ !
ចំណាំ៖ ប្រសិនបើអ្នក restart ឧបករណ៍ នោះអ្នកនឹងត្រូវអនុវត្តនូវដំណើរការខាងលើសារជាថ្មីម្ដងទៀត ៕

0 comments:
Post a Comment