ដោយមើលឃើញថា Rousey មានសមត្ថភាព និងទេពកោសល្យខាងសម្ដែង លោក Dwayne Jonhson (The Rock) បានហៅរូបនាងមកសម្ដែងតួចិត្តអាក្រក់ក្នុងរឿងបាញ់ប្រហារ Fast & Furious 7 ។ ខណៈដែលពេលនេះទៀតសោតផលិតករ Neal H. Morwitz ក្នុងខ្សែភាពយន្តនេះបានបញ្ចេញវីដេអូឈុតក្រៅឆាក ហើយបានគាំទ្រក៏ដូចជាសរសើរចំពោះការសម្ដែងរបស់ Rousey ខ្លាំងណាស់ ព្រោះមានកាយវិការរស់រវើកដូចប្រយុទ្ធគ្នាមែនទែនអីចឹង។
ដោយឡែកសូម្បីតែតួឯក Vin Diesel ក៏បានបញ្ចេញអារម្មណ៍ដែរថា កីឡាការិនីខាងលើនេះពិតជាចេះលេងទឹកមុខ និងគួរឱ្យស្រលាញ់ខ្លាំងណាស់ ត្បិតតែទើបនឹងចូលសម្ដែងថ្មីថ្មោងក៏ដោយ។ សូមបញ្ជាក់ថាឈុតដែលបុរសប៉ុន្មាននាក់ខាងលើនេះ បានសរសើរដល់ Rousey នោះគឺត្រង់រូបនាងវាយគ្នាជាមួយតារាស្រី Michelle Rodriguez ។
យ៉ាងណាមិញកីឡាការិនីវាយក្នុងទ្រុងមិនដែលចាញ់ខាងលើនេះ ចាប់ផ្ដើមឈានជើងចូលវិស័យភាពយន្តដំបូងនៅក្នុងរឿង The Expendables 3 ហើយបន្ទាប់មកគឺរឿង Fast & Furious 7 នេះឯង។ លើសពីនេះទៅទៀត នាពេលខាងមុខនេះរូបនាងនឹងចូលសម្ដែងក្នុងខ្សែភាពយន្ត Hollywood មួយរឿងទៀតផងដែរគឺ Entourage ។ ខាងក្រោមនេះជាវីដេអូបង្ហាញពីឈុតក្រៅឆាកក្នុងសាច់រឿង Fast & Furious 7 ៖


0 comments:
Post a Comment