ជាទូទៅកម្រិតស្តង់ដារនៃ Capacity(mAh) សម្រាប់សាក Smart Phone (iPhone, Samsung, LG… ) និង Tablet (iPad , Galaxy Note 10.1 …) ត្រឹម 10,000mAh-10,400mAh តែប៉ុន្នោះ។
សំបុកអាយធីនឹងបង្ហាញលោកអ្នកពីកំហុសទាំង ៦ យ៉ាងក្នុងការជ្រើសរើស Power Bank ដែលលោកអ្នកត្រូវជៀសវាង៖
១. Power Bank តម្លៃថោកហើយមាន Capacity(mAh) ធំ
Power Bank ដែលមានតម្លៃថោកភាគច្រើនគុណភាពពិបាកទទួលយកណាស់ ដោយ Power Bank ទាំងនោះជាម៉ាកជជុះ ឬក្លែងក្លាយហើយមួយចំនួនធំត្រូវបានបង្កើតជាមួយ refurbish battery (របស់ខូចជួសជុលក្នុងរោងចក្រ យកមកប្រើឡើងវិញ) ដែលជាមូលហេតុនាំឱ្យវាមានតម្លៃថោកជាងឧបករណ៍ Original ។អ្នកគួរជ្រើសរើស Power Bank ដែលមានការធានាច្បាស់លាស់ ឬម៉ាកល្បីដែលអ្នកបានស្គាល់ថាជាម៉ាក់ដែលមានគុណភាពទៅលើផលិតផល របស់ខ្លួន។ តម្លៃវាអាចនឹងថ្លៃជាងធម្មតាប៉ុន្តែវាពិតជាជួយសន្សំសំចៃឱ្យអ្នក ទៅវិញទេ ទាំងពេលវេលានិង ថវិកា។ តើកម្រិត Capacity ដល់ទៅ 30,000 mAh អាចសាក iPad បានប៉ុន្មានដង?
២. ទិញ Power Bank ដោយគិតទៅលើតែ capacity (mAh)
មូលហេតុចំបងក្នុងការទិញ Power Bank គឺងាយស្រួលយកតាមខ្លួនគ្រប់ទីកន្លែង។ Power Bank មិនមែនជាឧបករណ៍សម្រាប់សាកថ្មគ្រប់ពេលវេលានោះទេ វាជាឧបករណ៍សម្រាប់ជំនួសពេលដែលអ្នកគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ឬក្នុងករណីត្រូវចេញទៅក្រៅដោយមិនបានសាកថ្មជាមុន។ បើដូចនេះតើអ្នកចង់បាន Capacity ធំធ្វើអ្វី? ប្រសិនបើអ្នកប្រើប្រាស់ iPad/Tablet វាជាហេតុផលសមរម្យមួយដែលអ្នកគួរជ្រើសរើស Power Bank ដែលមាន Capacity ធំយកមកប្រើប្រាស់។ ជម្រើសដែលសមរម្យបំផុតគឺ Power Bank ដែលមានកំរិត Capacity 10,000 mAh ។
៣. មិនបានគិតដល់អាយុកាលនៃការប្រើប្រាស់ (Life Time)
ជាទូទៅ Power Bank ដែលមានកម្រិតស្តង់ដារដែលអាចទទួលយកបានក៏មានអាយុកាលនៃការសាក ថ្មតិចបំផុតក៏ 500 ដងដែរ ដែលអាយុកាលនៃការសាកថ្មរបស់ Power Bank អាស្រ័យទៅលើប្រភេទ Cell Batteries ដែលនៅក្នុងវានោះ។ ដោយសារតែពពួក Power Bank ជជុះត្រូវបានបង្កើតឡើងដោយ refurbish battery ហេតុនេះហើយអាយុកាលរបសវាមានច្រើនបំផុតត្រឹម 200 ដង លើសពីនេះទៅទៀតនៅពេលដែលអ្នកចាប់ផ្តើមប្រើបានប្រហែលជា 50-100 ដងវានឹងចាប់ផ្តើមអន់ទៅៗ ដែលនេះហើយជាអ្វីដែលអ្នកគួរតែគិតមុនពេលជ្រើសរើស Power Bank ឱ្យបានត្រឹមត្រូវ។៤. ជ្រើសរើស Power Bank ដោយមិនបានគិតពីលក្ខណៈពិសេស
អ្នកទិញ Power Bank មួយចំនួនតែងគិតថា Power Bank គ្រាន់តែជាឧបករណ៍សម្រាប់សាកថ្មតែប៉ុន្នោះ ប៉ុន្តែការគិតនេះពិតជាខុសស្រលះ។ Power Bank ដែលអ្នកគួរជ្រើសប្រើគួរមានចំនុចពិេសស ដែលអាចការពារទូរស័ព្ទរបស់អ្នកដែលសាកជាមួយវាឱ្យមានសុវត្ថិភាព។ ខាងក្រោមនេះជាលក្ខណៈពិសេសដែល Power Bank គួរតែមានសម្រាប់ការពារឧបករណ៍ដែលសាកថ្មជាមួយវាឱ្យមាន សុវត្ថិភាព៖- Short circuit protection: ការពារឧបករណ៍ដែលសាកជាមួយវានៅពេលមានបញ្ហា Short Circuit កើតឡើង (បញ្ហានេះកើតឡើងនឹងធ្វើឱ្យចរន្តបុកខ្លាំង)។
- Over Charged Protection: នៅពេលទូរស័ព្ទអ្នកដាក់សាកកជាមួយនឹង Power Bank យូរពេកវានឹងធ្វើការផ្តាច់ចរន្តដោយស្វ័យប្រវិត្ត។
- Temperature Protection: ការពារមិនឱ្យទូរស័ព្ទអ្នកឡើងក្តៅជ្រុលក្នុងពេលសាកថ្ម ។
ខាងលើនេះជាលក្ខណៈពិសេសទូទៅដែល Power Bank ត្រូវមានដោយខានពុំបាន ហើយរូបភាពខាងក្រោមនេះយើងចង់បញ្ជាក់ពីលក្ខណៈពិសេសរបស់ Power Bank TP-Link ។
៥. Power bank ដែលមិនមាន output ពិតប្រាកដ
ដូចអ្វីដែលយើងបាននិយាយពីខាងដើមអញ្ចឹងដែរ គឺថាពពួក Power Bank ជជុះមិនមាន Output ត្រូវនឹង Device របស់ខ្លួនទេ! យើងសូមលើក Power Bank ពីរម៉ាកគឺ Sony Portable Charger Power Bank (មាន Port ចំនួន 2 Output:3.6A សាកឆាប់ពេញ) និង TP-Link TL-PB10400 (មាន Port ចំនួន 2 Output: 1A និង 2A) ដែលជាផលិតផលដែលមាន Output ច្បាស់លាស់និងត្រឹមត្រូវ។ ចំនួន Output របស់ Power Bank រឹតតែធំនឹងធ្វើឱ្យការសាកថ្មពេញទៅលើទូរស័ព្ទរបស់អ្នករឹតលឿន ផងដែរ ។៦. Power Bank ដែលមាន UL Certification
មិនមែនគ្រប់ Power Bankទាំងអស់សុទ្ធតែមាន UL certification នោះទេ។ លុះត្រាតែម៉ាកនៃ Power Bank នោះត្រូវបានទទួលស្គាល់ពីគុណភាពរបស់វាជាមុនសិន។ ដែល Power Bank ដែលមាន UL certification អាចធានាបាននូវគុណភាពជាស្តង់ដារ ហើយមាន output ពិតប្រាកដនិងមានសុវត្ថិភាពចំពោះ ឧបករណ៍ដែលសាកថ្មពីវាបាន។សេចក្តីសន្និដ្ឋាន
សរុបមកវិញ ក្រោយពីអានអត្ថបទនេះចប់ លោកអ្នកប្រហែលជាមានការយល់ដឹងបន្ថែមមួយចំនួនទាក់ទងនឹងការជៀសវាង ក្នុងការប្រើប្រាស់ Power Bank ដែលមិនមានគុណភាព ហើយថែមទាំងអាចប៉ះពាល់ដល់អាយុកាលថ្មទូរស័ព្ទទៀតផង ។ គ្រាន់តែស្រមៃថា iPhone 6, 5 ដែលមានតម្លៃច្រើនជាង $500 បែរជាមកខូចថ្មនឹង Power Bank ដែលមានតម្លៃ មិនដល់ $30 ទៅវិញ? គួរឲ្យឈឺចាប់ទេ?សូមកុំទិញ Power Bank ទោះប្រភេទណាក៏ដោយ បើលោកអ្នកគ្រាន់តែជំនួសភាពខ្ជិលច្រអូសរបស់លោកអ្នក ក្នុងការដើរទៅសាកថ្មផ្ទាល់ពីថាមពលអគ្គីសនី ។ ក្នុងករណីចាំបាច់ បើលោកអ្នកត្រូវការធ្វើការជាញឹកញាប់តាមផ្លូវ ដោយមិនមានថាមពលអគ្គីសនី (គ្រប់វ៉ុល) នៅក្បែរខ្លួន នោះការទិញ Power Bank ជាជម្រើសល្អ ។ មិនថា Power Bank ប្រភេទណា ឬធ្លាក់មកពីលើមេឃនោះទេ ពេលប្រើជាញឹកញាប់ ឬជាប្រចាំជាមួយនឹង iPhone, iPad, Android, វានឹងងាយខូចអាយុកាលថ្ម យ៉ាងពិតប្រាកដ ។






0 comments:
Post a Comment