ដោយសារតែទូរស័ព្ទទំនើប Android មួយចំនួនត្រូវបានបំពាក់នូវ NFC ដូច្នេះយើងខ្ញុំសូមនាំយកនូវវិធីសាស្ត្រប្រើប្រាស់បច្ចេកវិទ្យា ថ្មីនេះសម្រាប់លោកអ្នកអាចចែករំលែកឯកសារបានរហ័សជាងការប្រើ Bluetooth ។
ធ្វើយ៉ាងម៉េចទើបដឹងថា ទូរស័ព្ទ ឬកុំព្យូទ័របន្ទះស្ដើង Adnroid របស់អ្នកមានបំពាក់បច្ចេកវិទ្យា NFC ?
- នៅលើឧបករណ៍ Android ចូលទៅកាន់ Setting
- នៅខាងក្រោម Wireless & Networks ចុចលើ More
- ទាញចុះក្រោមអ្នកនឹងឃើញ NFC និងមុខងារ Android Beam
បើក NFC ឲ្យដំណើរការ ៖
- នៅលើឧបករណ៍ Android ចូលទៅកាន់ Setting
- នៅខាងក្រោម Wireless & Networks ចុចលើ More
- ទាញចុះក្រោមអ្នកនឹងឃើញ NFC រួចអូស button ទៅម្ខាងដើម្បីដំណើរការ ពេលនោះមុខងា Android Beam នឹងដំណើរការដោយស្វ័យប្រវត្តិ
- ប្រសិនបើ Android Beam មិនដំណើរការ សូមអូស button ទៅជ្រុងម្ខាងនោះវានឹងដំណើរការ
NFC របស់ទូរស័ព្ទទំនើបអាចចែកចាយ
និងទទួលឯកសារជាបន្តបន្ទាប់តាមរយៈមុខងារ Adnroid Beam ។ ប្រសិនបើ
Android Beam មិនដំណើរការនោះការប្រើ NFC នឹងមានកំណត់ ។
ការចែកចាយឯកសារតាមរយៈ NFC ៖
- ទាំងឧបករណ៍ដែលផ្ញើចេញ និងទទួលត្រូវបើកឲ្យដំណើរការមុខងារ NFC និង Android Beam
- ឧបករណ៍ផ្សេងដែលនៅក្បែរ និងមានបំពាក់ NFC គួរតែកំណត់ឲ្យជាប់សោ (locked)
- ដាក់ឧបករណ៍បែរខ្នងជាប់គ្នា អ្នកនឹងទទួលបានទាំងសំឡេង និងសញ្ញាបញ្ជាក់នៅពេលឧបករណ៍ទាំងពីរបានភ្ជាប់ទំនាក់ទំនងគ្នា
- សូមកុំដាក់ឧបករណ៍ឲ្យនៅឆ្ងាយពីគ្នារហូតដល់ឯកសារត្រូវបានចាប់ផ្ដើមបញ្ជូនចេញ និងទទួល
- អ្នកនឹងទទួលបានសំឡេងបញ្ជាក់នៅពេលឯកសារត្រូវបានផ្ញើចេញរួចរាល់
បន្ទាប់ពីបើកមុខ NFC ឲ្យដំណើរការនៅលើឧបករណ៍ទាំងពីរលោកអ្នកអាចចែកចាយនូវទិន្នន័យជា ច្រើនដូចជា វីឌីអូ រូបភាព ផែនទី Google តំណភ្ជាប់កម្មវិធីនៅលើ Google Play Store ខ្លឹមសារនៅលើវេបសាយ ព័ត៌មានទំនាក់ទំនង (contact info) ផ្ញើតំណភ្ជាប់វីឌីអូកំពុងទស្សនាលើ Youtube និងទិន្នន័យផ្សេងៗទៀតផងដែរ ។
- សូមចូលទៅកាន់ទិន្នន័យដែលអ្នកចង់ចែករំលែកដូចជា វីឌីអូ ឬ រូបភាពជាដើម
- ដាក់ឧបករណ៍បែរខ្នងរកគ្នាដើម្បីអាចភ្ជាប់ទំនាក់ទំនងបាន
- ធ្វើការរង់ចាំសំឡេង និងសញ្ញាបញ្ជាក់ពីទំនាក់ទំនងបានជោគជ័យរបស់ឧបករណ៍ទាំងពីរ
- សម្រាប់ឧបករណ៍ដែលផ្ញើចេញនឹងមានលោតពាក្យថា ‘Touch to beam‘ នៅផ្នែកខាងលើនៃអេក្រង់
- បន្ទាប់មកសូមធ្វើការចុចទៅលើ screen របស់ឧបករណ៍ដែលត្រូវផ្ញើចេញ នោះទិន្នន័យនឹងចាប់ផ្ដើមផ្ញើចេញ(អាចនឹងមានសំឡេងបញ្ជាក់នៅពេល ចាប់ផ្ដើមផ្ញើចេញ)
- នៅពេលទិន្នន័យត្រូវបានផ្ញើចេញរួចរាល់អ្នកនឹងទទួលបានសំឡេងបញ្ជាក់ពីការផ្ញើបានជោគជ័យ
- ដើម្បីជ្រាបកាន់តែច្បាស់ពីការប្រើមុខងារ NFC លើឧបករណ៍ Android សូមទស្សនាវីឌីអូខាងក្រោមចាប់ពីដើមរហូតដល់នាទី 5 បន្ទាប់ពីនាទីនេះគឺ ជាប្រើ NFC ជាមួយនឹងឧបករណ៍ជំនួយ NFC Tags ។
-



0 comments:
Post a Comment