Seohyun៖
សមាជិកក្រុម Girls’ Generation ដែលក្មេងជាងគេក្នុងក្រុម នាង Seohyunអាចនិយាយភាសាជប៉ុននិងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ទោះបីនាងមានសញ្ជាតិកំណើតជាជនជាតិកូរ៉េ និងមិនដែលបានទៅរស់នៅប្រទេសដែលនិយមនិយាយភាសាអង់គ្លេស និងជប៉ុនដូចសមាជិកក្រុមដទៃទៀតក៏ដោយ។
Nichkun សមាជិកក្រុម 2PM៖
តារាកូនកាត់អាមេរិក-ថៃ រូបនេះមានម្ដាយជាជនជាតិថៃកាត់ចិន។ Nichkhun បានរៀនភាសាជាច្រើនមុននឹងក្លាយជាតារា Kpop ដ៏ល្បីដូចពេលនេះ។ ភាសាដែល Nichkhun អាចនិយាយបានយ៉ាងល្អនោះរួមមាន ថៃ អង់គ្លេស កូរ៉េ ចិន និងជប៉ុន។
អតីតសមាជិកក្រុម U-KISS, Xander៖
Alexander Eusebio កើតនៅទីក្រុងហុងកុងដោយម្ដាយឪពុករបស់លោកជាជនជាតិកូរ៉េនិង ម៉ាកាវ។ Xander អាចនិយាយបាន៧ភាសា ក្នុងនោះមាន កូរ៉េ ភាសាក័ងតុង អង់គ្លេស ព័រទុយហ្គាល់ ភាសាផ្លូវការរបស់ចិន (Mandarin) និងភាសាជប៉ុន។
Henry Lau៖
ក្រៅពីភាសាកូរ៉េ និងអង់គ្លេស តារាចម្រៀងទោល និងជាសមាជិកក្រុម Super Junior-M រូបនេះ អាចនិយាយបាន៤ភាសាបន្ថែមទៀត គឺភាសាបារាំង តៃវ៉ាន់ ថៃ និងជប៉ុនទៀតផង។




0 comments:
Post a Comment