របៀប​បញ្ចូល​ថ្ម iPad និង iPhone ឲ្យ​ឆាប់ពេញ

នៅ​ពេល​ដែល​ប្រិយមិត្ត​សម្រេច​ចិត្ត​នឹង​ទិញ​យក​ទូរស័ព្ទទំនើប ឬ​កុំព្យូទ័របន្ទះស្ដើង​ណា​មួយ​មក​ប្រើប្រាស់​នោះ​ លោកអ្នក​តែងតែ​ពិនិត្យ​និង​ពិចារណា​ទៅ​លើ​លក្ខណសម្បត្តិ​បច្ចេកទេស​​ហើយ​ក្នុង​នោះ​ថាមពលថ្ម​​ក៏​ជា​ចំនុច​មូយ​សំខាន់ណាស់​ដែរ ។
ទូរស័ព្ទទំនើប​ ឬ​កុំព្យូទ័របន្ទះស្ដើង​ខ្លះ​មិន​សូវ​កាន់​ថ្ម​បាន​យូរ​ទេ​ ហើយ​ពេល​សាក (បញ្ចូល​ថ្ម)​ ម្ដងៗ​គឺត្រូវ​ការ​រយៈពេល​យូរ ។ ចំនុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ដែល​ជា​ម្ចាស់​ឧបករណ៍​ទាំង​នោះ​មាន​ការ​ធុញទ្រាន់​ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​នេះ​​យើង​ខ្ញុំ​សូម​ជូន​នូវវិធីសាស្ត្រ​បញ្ចូលថ្ម​ទូរស័ព្ទទំនើប iPhone និង កុំព្យូទ័របន្ទះស្ដើង​ iPad ឲ្យ​ឆាប់​ពេញ​បំផុត ។ នៅពេល​ដែល​ប្រិយមិត្ត​បញ្ចូល​ថ្ម​ iPhone ឬ iPad របស់អ្នក​ ឧបករណ៍​ទាំង​នេះ​នៅ​តែ​បន្ត​ប្រើ​ថាមពលថ្ម​​ដដែល​ ។ iPhone ឬ iPad នៅ​តែប្រើប្រាស់​ថាមពល​ពេល​បញ្ចូល​ថ្ម​គឺ​ដោយសារ​ទិន្នន័យ​​មួយ​ចំនួន​នៅ​តែ​បន្ដ​ហូរចូល​ទៅ​ក្នុង​ iPad ឬ iPhone របស់លោកអ្នក​ ដូច​ជា Facebook notification និង iMessage ជា​ដើម ។វិធី​ដែល​ធ្វើ​ឲ្យ​ការ​បញ្ចូល​ថ្ម​ iPhone ឬ iPad របស់អ្នក​ឆាប់​ពេញ​ដោយ​ចំណាយ​ពេល​តិច​នោះ​ងាយ​ទេ គឺ​គ្រាន់​តែ​ប្រាប់ទៅ iPhone ឬ iPad របស់​អ្នក​ឲ្យ​ឈប់ប្រើប្រាស់ទិន្នន័យ ។ សូម​ចូល​ទៅ​កាន់ setting ហើយ​បើក “airplane mode” ឬ អូស​ពីក្រោម​អេក្រង់ទៅលើ​ហើយ​បើក “ariplane mode” ៕


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment