ថ្ងៃនេះពពកសូមលើកយកពីរបៀបទាញយករូបថត Instagram តាមរយៈម៉ាស៊ីនកុំព្យូទ័រដោយប្រើប្រាស់កម្មវិធី Free Instagram Downloader ដែលអនុញ្ញាតិអោយអ្នកអាចទាញយកនូវរូបថតសាធារណៈម្ដងទាំងអស់ក្នុងពេលតែមួយពីគណនីណាមួយដែលបានកំណត់ ។ (សំគាល់អ្នកអាចទាញយកតែរូបថតដែលដាក់បញ្ចូលជា Public តែប៉ុណ្ណោះ) សូមធ្វើតាមការណែនាំដូចខាងក្រោម ៖
- ទាញយក និងដំឡើងកម្មវិធី ដោយចុចលើតំណនេះ Free Instagram Downloader
- (សំគាល់កម្មវិធីនេះមិនតម្រូវអោយ Sing-in ឬ Sing-up គណនី Instagram ទេ) បើកកម្មវិធី រួចចុច Input User Name បន្ទាប់មកអ្នកគ្រាន់តែវាយឈ្មោះគណនីដែលចង់ទាញយក ហើយចុច OK ដូចរូបខាងក្រោម៖
3 បន្ទាប់មករូបដំណាងតួចៗ (Thumbnail) បង្ហាញឡើងដូចរូបខាងក្រោម
- ចុច Download All ទាញយកទាំងអស់ ឬចុច Download Selected Photo ទាញយកយកតែរូបដែលមាន Tick ។
រូបភាពនឹងទាញយកមកផ្ទុកក្នុងកុំព្យូទ័រអ្នកអាចបើកមើលទស្សនាដោយពុំចាំបាច់ប្រើប្រាស់ Web និង អ៊ីនធឺណិតនោះទេ៕




0 comments:
Post a Comment