TuneMob គឺជាកម្មវិធីមួយដែលបង្កើតឡើងដោយ DemandGen Agecy ដើម្បីផ្ដល់ឲ្យឧបករណ៍ iDevices អាចចាក់តន្ត្រីរួមគ្នាដូចជាមុខងារ Group Play នៅលើទូរស័ព្ទ Samsung Galaxy S4 ។ ជាមួយនឹងកម្មវិធីTuneMob យើងអាចចាក់តន្ត្រីរួមគ្នាតែមួយក្នុងពេលតែមួយចេញពីឧបករណ៍ iOS ផ្សេងៗគ្នា និងធ្វើឲ្យការជួបជុំគ្នារវាងក្រុមអ្នកប្រើឧបករណ៍ iDevice នៅក្នុងកម្មវិធីជួបលាង ឬកម្មវិធីសប្បាយៗផ្សេងៗទៀតកាន់តែមានភាពសប្បាយរីករាយ ។
TuneMob ដំណើរការតាមរយៈ Bluetooth ដូច្នេះយើងគ្រាន់តែភ្ជាប់នូវ Bluetooth នៃឧបករណ៍ iDevices ទាំងនោះ រួចជ្រើសរើសបទចម្រៀងដែលពេញចិត្ត និងចាក់ស្ដាប់រួមគ្នាបានយ៉ាងងាយស្រួល (កម្មវិធីអាចនឹងត្រូវរង់ចាំរយៈពេល ៥វិនាទីដើម្បីដំណើរការទៅគ្រប់ iDevices) ។ កម្មវិធី TunbeMob ហាក់មានភាពប្រសើរជាងមុខងារ Group Play ដែលមាននៅលើ Samsung Galaxy S4 ព្រោះថា អាចដំណើរការបានច្រើនឧបករណ៍ iOS មិនដូច Group Play ដែលអាចដំណើរការបានតែទូរស័ព្ទទំនើប Android មួយចំនួនតូច ។
សូមបញ្ជាក់ថា កម្មវិធី TuneMob បច្ចុប្បន្នមាននៅលើ App Store ហើយ ជាពិសេសកម្មវិធីនេះត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ ។ យ៉ាងណាមិញ TuneMob អាចដំណើរការតែនៅលើឧបករណ៍ iOS មួយចំនួនប៉ុណ្ណោះដូចជា iPhone 4S, iPhone 5, iPod touch 5G(ជំនាន់ទី៥), iPad 3, iPad 4 និង iPad mini ។
ទាញយកមកម្មវិធី TuneMob តាមរយៈ App Store :
![]() |
| Add caption |



0 comments:
Post a Comment