ក្រឡេកមកមើលជំនាន់ហ្គេមឯណេះវិញ ក៏មិនធម្មតាដែរ ដោយបានអភិវឌ្ឍខ្លួនពីមួយជំនាន់ទៅមួយជំនាន់ទៀតជាមួយនឹងអ្វីដែលប្លែកអស្ចារ្យ ដូចជាពីក្រាហ្វិកធម្មតាមកក្រាហ្វិកច្បាស់ ហើយមានលក្ខណៈ 3D ទៀតផង។ ជាក់ស្តែងជាមួយហ្គេមមួយនេះដែរគឺ Dungeon Hunter 5 ដែលទើបនឹងចេញអោយទាញយកមកលេងបានប៉ុន្មានថ្ងៃមុននេះទេ ដែលហ្គេមមួយនេះដែរ បានធ្វើការ update នូវក្រាហ្វិករបស់ខ្លួនអោយមានលក្ខណៈច្បាស់ជាងមុន ដែលនៅពេលដែលយើងលេងពិតជាធ្វើអោយទាក់ទាញ និងឡូយមែនទែន។
សម្រាប់ជំនាន់ទី 5 នៃហ្គេមមួយនេះដែរក៏បានធ្វើការ update នូវចំណុចជាច្រើនដូចជា៖
- ការលេងដោយចាំបាច់ប្រើប្រាស់ Internet ដោយលេងតែម្នាក់ឯង
- ការសហការគ្នាជាក្រុម ដើម្បីអោយការលេងកាន់តែមានភាពអស្ចារ្យ ប៉ុន្តែត្រូវប្រើប្រាស់ Internet
- កែច្នៃនូវអាវុធរបស់អ្នកដើម្បីអោយកាន់តែខ្លាំងក្លាថែមមួយកំរិតទៀត
- ប្រើប្រាស់នូវធាតុទាំង 5 (ទឹក, ភ្លើង, ពន្លឺ, ធម្មជាតិ និង ភាពងងឹត) ដើម្បីកំចាត់បិសាច នាគ និងវិញ្ញាណផ្សេងៗបាន
- ទទួលបាននូវ Event ថ្មីៗ ដែលជារង្វាន់នូវ Skill ដល់វីរៈបុរសរបស់អ្នកដើម្បីក្លាយជាកំពូលអ្នកប្រយុទ្ធ (top warrior on the Weekly Wanted Challenge leaderboard for the ultimate rewards)
- អភិវឌ្ឍនូវក្រាហ្វិកដ៏កំពូល ជាមួយនឹងសម្លេងដែលធ្វើអោយការលេងហ្គេមមួយនេះទាក់ទាញកាន់តែខ្លាំង។
ខេមបូសង្ឃឹមថាប្រិយមិត្តនឹងពេញចិត្តជាមួយហ្គេមមួយនេះ ហើយសម្រាប់ការ Hack វិញ ក្រុមការងារយើងខ្ញុំកំពុងតែធ្វើការតេស្ត ហើយនឹងផ្សាយជូននាពេលឆាប់ៗនេះផងដែរ។
ដើម្បីតម្លើងហ្គេមមួយនេះបានសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
តម្រូវការ
- សម្រាប់ប្រព័ន្ធប្រតិបត្តិការចាប់ពី iOS 7 ឡើងទៅនិងដំណើរដោយ iPhone 4 ឡើងទៅ
- Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
សូមទាញយកតាម តំណរនេះ សម្រាប់ iOS
សូមទាញយកតាម តំណរនេះ សម្រាប់ Android
ជាចុងក្រោយ សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រខេមបូ។ ខេមបូសង្ឃឹមថាប្រិយមិត្តនឹងពេញចិត្តជាមួយ Tweak មួយនេះ ហើយក្រុមការងារយើងនឹងខិតខំស្វែងរកកម្មវិធីណាដែលប្លែកសម្រាប់ចែកជូនប្រិយមិត្ត ក៏ដូចជាចំណីអារម្មណ៍ថ្មីៗផងដែរ។


0 comments:
Post a Comment