តោះកែមុខមាត់របស់​អ្នក​អោយ​ទៅ​ជា​រូប​តុក្កតា ​Disney ទាំង​អស់​គ្នា​ជា​មួយ​នឹង​កម្មវិធី​នេះ

មានប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់តុក្កតា Disney។ Disney គឺជាតុក្កតា​ដ៏​ល្បី​មួយ​ផង​ដែល​ឥឡូវ​នេះ ​Disney បាន​ចេញ​កម្មវិធី​មួយ​សម្រាប់​អោយ​ប្រិយមិត្ត​កែ​ទម្រង់​មុខ​របស់​ ប្រិយមិត្ត​អោយ​ទៅ​ជា​រូប​តុក្កតា​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង ​Disney ផង​ដែរ កម្មវិធី​នេះ​ទើប​តែ​ចេញ​អោយ​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​ ប្រតិបត្តការណ៍ iOS 8 ប៉ុណ្ណោះ​ ដោយ​សារ​តែ​ខេមបូ​មើល​ទៅ​គួរ​អោយ​ទាក់​ទាញ​ទើប​សម្រេច​ចិត្ត​លើក​កម្មវិធី​ នេះ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ហើយ​កម្មវិធី​កែ​មុខ​មាត់​នេះ​មាន​ឈ្មោះ​ថា​ Show Your Disney Side ដែល​កំពុង​តែ​មាន​អ្នក​ប្រើប្រាស់​ច្រើន​ផង​ដែរ​។ វាមាន​ទំហំ​ត្រឹម​តែ​ 40 MB​ ប៉ុណ្ណោះ​ កម្មវិធី​នេះ​មើល​ទៅ​គួរ​អោយ​ទាក់​ទាញ​ទៅ​កាន់​ប្រិយមិត្ត​និង​បែប​កំប្លែង​ ថែម​ទៀត​ផង​ អ្នក​អាច​យក​រូប​មិត្តភកិ្ក​រឺ​បង​ប្អូន​របស់​អ្នក​យក​ទៅ​កែ​ជា​រូប​តុក្កតា ​ផ្សេងៗ​ដើម្បី​លេង​សើច​នឹង​គ្នា។​ សូម​បញ្ជាក់​វា​មាន​តែ​នៅ​លើ​ iOS​ ប៉ុណ្ណោះ​ សោក​ស្តាយ​ផង​សម្រាប់​ Device របស់ Android ប្រសិន​បើ​កម្មវិធី​នេះ​ចេញ​អោយ​ប្រើប្រាស់​នៅ​លើ​ Android ខេមបូ​នឹង​ធ្វើ​ការ​ចេញ​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត។
តម្រូវការ:
  • iDevices ដំណើរការការចាប់ពី iOS ជំនាន់ទី 7.0 ឡើងទៅ
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • សូមទាញយកតាមតំណរនេះ ៖
  • iOS
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែង​តែ​គាំទ្រ​ដល់​ ខេមបូ​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ពិសេសៗ​ជា​ច្រើន​ដើម្បី​ចែក​ជូន​ ប្រិយមិត្ត​នៅ​ពេល​ក្រោយ​ទៀត។


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment