ចាប់​ខ្លួន​ស្រ្តី​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជះ​ទឹកអាស៊ីដ​លើ​នារី​សន្តិសុខ

ភ្នំពេញ៖លោក វរៈសេនីយ៍ឯក ឃឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ឲ្យ​ដឹងថា៖ ស្រ្តី​សង្ស័យ​ម្នាក់ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន ដោយ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ ជាប់ ពាក់ព័ន្ធ​នឹង​ករណី​ជះ​ទឹកអាស៊ីដ ទៅលើ នារី​សន្តិសុខ រោងចក្រ​ហូស៊ិនតាយ​ម្នាក់ បណ្តាល​របួស​រលួយរលេះ​ស្ទើរ​ពេញ​មុខ និង ខ្លួនប្រាណ ប្រព្រឹត្ត នៅ​ចំណុច ខាង​មុខ ផ្សារ​កាណាស៊ីធី ស្ថិត​នៅក្នុង ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ម៉ោង​ប្រមាណ​ជាង ៦ និង ១៥ នាទី ព្រឹក នា​ថ្ងៃ​ទី​ ០៦ ខែ​មីនា ឆ្នាំ ២០១៥។
លោក វរៈសេនីយ៍ឯក ឃឹម សារ៉ាន់ បាន​ប្រសាសន៍​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា៖ « ឥឡូវ​នេះ សមត្ថកិច្ច​នគរបាល​យើង​កំពុងតែ​ធ្វើការ​សាកសួរ​គាត់។ ខ្ញុំ​មិនទាន់​និយាយ បាន​ទេ។ រងចាំ​ការ​សាកសួរ​ចប់​សិន»។
ទាក់ទង​នឹង​ជនរងគ្រោះ​ដែល​ត្រូវ​បាន​រង​ការ​ជះ​ទឹកអាស៊ីដ​ខាងលើ​នេះ​លោក វរៈសេនីយ៍ឯក ឃឹម សារ៉ាន់ បាន​ឲ្យ​ដឹង​ថា៖ ជនរងគ្រោះ​រូប​នេះ មាន​ឈ្មោះ មាស វន្នី ភេទស្រី អាយុ ២០ ឆ្នាំ មាន​មុខរបរ​ជា​សន្តិសុខ យាម​ប្រចាំការ​នៅ​រោងចក្រ​ហួស៊ិនតាយ ស្នាក់នៅ​បន្ទប់​ជួល នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ និង មាន​ស្រុកកំណើត នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។
ជនរងគ្រោះ​ត្រូវ​បាន នារី​ដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ យក​ទឹក​អាស៊ីត​ចាក់ស្រោច ទៅលើ​ផ្ទៃមុខ ក្បាល និង ខ្លួន បណ្តាលឲ្យ​ទទួល​រងរបួស រលេះរលួយ​ស្ទើរពេញ​ខ្លួន និង ត្រូវ​បាន ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​បាញ់​ទឹក​ស្រោច​លើ​ខ្លួន​ នាង ដើម្បី​បន្សាប​អាស៊ីត​មុន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្រ្គោះ។ ឥឡូវ​នេះ​ជនរងគ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅឯ មន្ទីរពេទ្យ​កាល់ម៉ែត្រ៕

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment