កំសាន្ត៖ ថ្មីៗនេះ មហាជនលើហ្វេសប៊ុកកម្ពុជា ហាក់មានការចាប់អារម្មណ៍ខ្លាំង និងកើតសរសើរទៅលើ សមត្ថភាពច្រៀងរបស់ ស្រីស្អាតមួយរូប ដែលទំនងជា តារាហ្វេសប៊ុក ទើបនឹងរះថ្មី នៅក្នុងដួងចិត្ត មនុស្សជាច្រើន ក៏អាចថាបាន។
ម្ចាស់គណនីហ្វេសប៊ុក Ry Da បានបង្ហើរសំនៀង យ៉ាងក្រអួនក្រអៅ បង្ហោះជាសាធារណ: នូវចម្រៀងមួយបទ មានចំណងជើងថា «ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ» ដែលមានសំនៀងដើម របស់តារាចម្រៀងស្រី ប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញា វ៉ាន់នីឡា ដែលទើបនឹងទទួលបាន ការរិះគន់ថ្មីៗនេះ ពាក់ព័ន្ធនឹងការ ចាក់ចម្រៀងខុសបច្ចេកទេស លើឆាកតន្រ្តី ផងដែរ។
យើងងាកមកមើលទៅលើ Comment របស់កញ្ញា Ry Da ម្នាក់នេះ ពិតជាទទួលបាន ការគាំទ្រ ស្រលាញ់ចូលចិត្តច្រើន ដែលមិនដូចតារាហ្វេសប៊ុកមួយចំនួន បង្ហោះឃ្លីបហើយ ស្រួលមិនស្រួល អាចនឹងត្រូវគេរិះគន់យ៉ាងចាស់ដៃ ទៅវិញ។ ចំពោះការ ចុចចូលចិត្ត (Like) មានជិត ៣០០០ ខណ: ការចែករំលែក (Share) កើនដល់ជាង ១០០០ ក្រោយពេលបង្ហោះ កាលពីថ្ងៃទី ១៣ មកទល់ត្រឹមព្រឹកថ្ងៃទី១៥ ខែមិនា នេះ។
កុំឲ្យខាតពេលយូរ ខ្មែរឡូត សូមនាំអារម្មណ៍ប្រិយមិត្ត មកស្តាប់កំសាន្តទាំងអស់គ្នា នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ និងជួយដាក់ពិន្ទុទៅមើល ថានាងពិតជាច្រៀងពិរោះ ដូចជាគេល្បីលើហ្វេសប៊ុក មែនឬទេ?
ទស្សនា និងស្តាប់កំសាន្ត នូវវីដេអូឃ្លីបខាងក្រោម៖

0 comments:
Post a Comment