ដើម្បីជីវិត មនុស្សត្រូវស្វែងរកការងារធ្វើ
ប៉ុន្តែការងារខ្លះប្រើខួរក្បាលមិនចំណាយកម្លាំង
ឯការងារមួយចំនួនត្រូវប្រើកម្លាំង
ហើយប្រឈមមុខជាមួយគ្រោះថ្នាក់ទៀត។
ក្រឡេកមើលអ្នកធ្វើការលើខ្សែភ្លើង ក្នុងខេត្តហូប៉ី ប្រទេសចិន
លោកអ្នកប្រាកដជាមានអារម្មណ៍ថាស្រៀវសាច់ជាក់ជាមិនខាន។
កុំថាឡើយ ត្រូវទៅធ្វើការងារនោះ
សូម្បីតែមើលក៏មានអារម្មណ៍ថាខ្លាចដែរ ព្រោះមានកម្ពស់
១២២ម៉ែត្រពីដី។
ក្រុមការងារទាំងនោះកំពុងដំឡើងខ្សែភ្លើងកាត់ទន្លេហាន
ក្នុងខេត្តហូប៉ី។ យ៉ាងណាមិញ
ពួកគេបានពាក់ខ្សែសុវត្ថិភាពជាប់ចង្កេះ
រួមជាមួយមួកការពារជាប់ក្បាល៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)




0 comments:
Post a Comment