ក្រុងឌូបៃ:
ទីក្រុងឌូបៃសប្ដាហ៍មុនបានប្រកាសគម្រោងកសាង
«សារមន្ទីរអនាគតកាល» រាងដូចចិញ្ចៀនដើម្បីបង្ហាញអំពីភាពប្រឌិត
និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលក្រុងមួយនេះបានជួបប្រទះ
អស់ពេលជាច្រើនទសវត្សរ៍។
សារមន្ទីរនឹងត្រូវបានកសាងលើទួលវាលស្មៅមួយកន្លែងក្បែរអគារទល់ ពពក ប៊ើច ខាលីហ្វា ដែលខ្ពស់បំផុតរបស់ពិភពលោក ក្នុងទឹកប្រាក់ ១៣៦ លានដុល្លារ និងគម្រោងបើកដំណើរការក្នុងឆ្នាំ ២០១៧ ។
រដ្ឋាភិបាលអារ៉ាប់ប៊ីសាអ៊ូឌីត បានឲ្យដឹងថា «សារមន្ទីរអនាគតកាល» នឹងបង្កើតភាពច្នៃប្រឌិតនូវវត្ថុអនាគតកាល និងសម្រាប់ជាកន្លែងផ្ទុកវត្ថុចម្លែកៗបំផុតក្នុងលោក។
វានឹងក្លាយជាទីកន្លែងកៀរគរក្រុមអ្នកស្រាវជ្រាវ អ្នកឌីហ្សាញ និងអ្នកច្នៃប្រឌិត និងហេរញ្ញិកផងដែរ។ សារមន្ទីរនឹងមានមន្ទីរពិសោធន៍នូវរបកគំហើញថ្មីផ្តោតលើសុខភាព ការអប់រំ ទីក្រុងវៃឆ្លាត ថាមពល និងដឹកជញ្ជូន ព្រមទាំងផ្ដល់ជាវេទិកាដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស៕ HR

0 comments:
Post a Comment