ប្រិយមិត្តប្រហែលជាចាំបានអ្វីដែលចុះផ្សាយពីគម្រោងមរតកខ្មែរ (Khmer Heritage) ដែលបាននាំក្រមាបង់កតម្បាញពីសូត្រខ្មែរ ទៅដាក់លក់ និង ផ្សព្វផ្សាយជា ស្តាយ៍ហ្វេសិន ថ្មីមួយ សម្រាប់យុវវ័យប៉ែកអឺរ៉ុបនៅ ប៉ារីស។
យុទ្ធនាការរបស់ Khmer Heritage មិនត្រឹមតែធ្វើនៅ ប៉ារីស ទេ តែកាលនោះថាថែមទាំងផ្សព្វផ្សាយស្តាយ៍ក្រមាបង់ករនេះ ទៅដល់ទីក្រុងសំខាន់ៗលើលោកមួយចំនួនទៀត ដូចជា ញ៉ូយករបស់សហរដ្ឋអាមេរិកទីក្រុង ឡុងដុង ប្រទេសអង់គ្លេស ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ជាដើម។ ទន្ទឹមនឹងការបោះជំហានរបស់ក្រមាខ្មែរទៅនាយសមុទ្រ នៅភ្នំពេញឯណេះវិញ ក៏សង្កេតឃើញក្រុមប្រជាជន ពិសេសយុវវ័យមួយភាគ បានចាប់អារម្មណ៍ទិញក្រមាមកបង់ក មកបង់ដើរលេង ឬពេលធ្វើដំណើរទៅណាមកណាខ្លះៗដែរ។
សុំឈប់និយាយត្រឹមនេះសិន ឥឡូវប្រិយមិត្តសាកមកក្រឡេកមើលរបៀបមួយបែបទៀត ដែលជាការច្នៃងាយៗ យកក្រមាខ្មែរ មកលេងស្តាយ៍បែបទំនើបៗវិញ ។ យុវតីស្រស់សោភាខាងក្រោមបាន យកក្រមាមកដាក់ឡេវរំលេចជាអាវបែបដៃធំប្លែក។ មើលបន្តិចមើល យ៉ាងម៉េចដែរ?

0 comments:
Post a Comment