ប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលក្នុងប្រពន្ធ័ Social Media ដូចជា Facebook ហើយនឹង Twitter ជាដើម ហើយក៏មានគេហទំព័រធំៗ មួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាននេះជាដើមដែរ។ដែលព័ត៌មាននេះនិយាយអំពីរ៉ូបនារីម្នាក់ ត្រូវបានគេបង្ហោះក្នុង Social Media ហើយមានប្រិយមិត្តជាច្រើនបានប្រកែកគ្នា ចំពោះពណ៌នេះរ៉ូបមួយនេះផងដែរ។
ដែលអ្នកខ្លះមើលឃើញពណ៌ខៀវ នឹងខ្មៅ រីឯអ្នកខ្លះមើលឃើញពណ៌ស នឹងទឹកមាស។ មានការបកស្រាយជាច្រើនជាមួយនឹងព័ត៌មានមួយនេះ ប៉ុន្តែពិតជាពិបាកអះអាងថាពណ៌មួយណាអោយប្រាកដ។
ដោយមានកាភ្ញាក់ផ្អើលចំពោះរឿងមួយនឹង ក្រុមហ៊ុនមួយបានធ្វើការផលិតនូវ Case iPhone6 នឹង iPhone6 plus ដែលមានឈ្មោះថា “Dress” ដែលមានរូបរាងនឹងពណ៌ដូចទៅនឹងរ៉ូបនឹងចឹង។
ចំពោះតម្លៃនៃ Case iPhone6 មានតម្លៃ $19.99 នឹង iPhone6 plus តម្លៃ $25.99 ប្រសិនបើធ្វើការកុម៉ង់មុនតម្លៃត្រឹមតែ $9.99 ប៉ុណ្ណោះ។


0 comments:
Post a Comment