នាឡិកា Apple Watch បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ! តើ​វា​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះទៅ?

កាលពីអាធ្រាតថ្ងៃច័ន្ទឆ្លងចូលថ្ងៃ​អង្គារ៍​យប់​មិញនេះ ក្រុម​ហ៊ុន Apple បាន​បង្កើត​ព្រឹត្តិ​ការណ៍​ដ៏​ពិសេស​មួយ ដើម្បី​ធ្វើ​ការ​ដាក់​បង្ហាញ​សមិទ្ធ​ផល​ថ្មីៗ​រ​បស់​ខ្លួន​ជា​ច្រើន​ដែល​មាន ​ដូច​ជា​កុំព្យូទ័រ MacBook Air ស៊េរីថ្មី, និង នាឡិកា Apple Watch ជាដើម។ ជាក់​ស្តែង Apple Watch បាន​ដាក់​បង្ហាញ​កាល​ពី​ខែ​កញ្ញា​ម្តង​រួច​ទៅ​ហើយ ក៏​ប៉ុន្តែ​ក្រុម​ហ៊ុន​នៅ​មិន​ទាន់​បាន​បញ្ជាក់​អោយ​យើង​ដឹង​ច្បាស់​នៅ​ឡើយ​ ទេថា នាឡិកា​នេះ​មាន​សមត្ថភាព​អ្វី លក្ខណៈ​សម្បត្តិ​ប៉ុនណា និង​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​នេះ​យើង​បាន​ដឹង​កាន់​តែ​ច្បាស់​ហើយ។
រចនាបថ
នាឡិកា Apple Watch បែងចែកចេញជាពីរ​ផ្នែក គឺ​តួ​ខ្លួន និង​ខ្សែ​នាឡិកា ដែល​ពួក​វា​មាន​តម្លៃ​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទនី​មួយៗ។ តួម៉ា​ស៊ីន​នាឡិកា​មាន​បី​ប្រភេទ​ដែល​ផ្សំ​ឡើង​ពី​អាលុយ​មីញ៉ូម ដែក​ថែប និង​មាស​សុទ្ធ​ទំហំ 18 ការ៉ាត់។ អាលុយ​មី​ញ៉ូម​មាន​តម្លៃ​ធូរ​ថ្លៃ​ជាងគេ ប៉ុន្តែ​វា​មាន​ភាព​រឹងមាំ​ខ្លាំង​ណាស់ មិន​ងាយ​មាន​កំណូត រឺកំ​ពិត​នោះ​ទេ រីឯ​កញ្ចក់​របស់​វា​វិញ​ត្រូវ​បាន​ក្រាល​ដោយ​កញ្ចក់​ប្រភេទ X-Glass ដែល​មាន​ភាព​រឹង​មាំ​ជាង​កញ្ចក់​ធម្មតា 5 ដង។ ចំពោះ​ម៉ាស៊ីន​ដែល​ផ្សំ​ពី​ដែក​ថែប​វិញ Apple បាន​ប្រើ​ប្រាស់សារ​ធាតុ​ដែក​ថែប 80% ស្រោប​ដោយ​ស្រទាប់​កាបូន​ពី​ខាង​ក្រៅ​ទៀត ដែល​ធ្វើ​អោយ​វា​កាន់​តែ​រឹង​មាំទ្វេរ​ដង រីឯ​កញ្ចក់​ក្រាល​ពី​លើ​វិញ​ជា​ប្រភេទ​ត្បូង​កណ្តៀង។ ចំពោះ​នាឡិកា​ប្រភេទ​ចុង​ក្រោយ វា​មាន​តួ​ខ្លួន​ផ្សំ​ពីមាស 18 ការ៉ាត់​ឯណោះ ដែល​មាន​ពីរ​ពណ៌​គឺ​លឿង និង​លឿង​ផ្កា​ឈូក រំលេច​ចេញ​នូវ​ភាព​ថ្លៃថ្នូរ​បំផុត។ 
កញ្ចក់
នាឡិកាវៃឆ្លាតនេះមានចំនួនពីរទំហំអាស្រ័យទៅលើ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ អេក្រង់​ទំហំ 1.32 អ៊ីញ និង 1.5 អ៊ីញ។ អេក្រង់​របស់​វាជា​ប្រភេទ OLED បង្កើត​ដោយ​ក្រុម​ហ៊ុន LG ដែល​វា​អាច​បង្ហាញ​រូប​ភាព​បាន​ដិត​ច្បាស់ល្អ ហើយ​ក៏​មាន​ភាព​ស្វិត​រឹងមាំ​ខ្លាំង​ណាស់​ដែរ។ ចំពោះ​អេក្រង់ 1.3 អ៊ីញ វា​មាន​កម្រិត​ភាព​ច្បាស់ 340 x 272 ភិច​សែល និង​មាន​ដង់​ស៊ីតេ​អេក្រង់ 290ppi រីឯ​ម៉ូឌែល 1.5 អ៊ីញ​វិញ​វាមាន​កម្រិត​ភាព​ច្បាស់ 390 x 312 ភិច​សែល ដែល​មាន​ដង់​ស៊ីតេ​អេក្រង់ 293ppi។ គុណ​ភាព​អេក្រង់់​របស់​វា​នេះ​គឺស្ថិត​នៅ​លំដាប់​ខ្ពស់ អាច​បង្ហាញ​រូប​ភាព​បាន​ដិត​ច្បាស់​ខ្លាំង ល្អ ហើយ​ក៏​មាន​ភាព​រស់​រវើក​ផង​ដែរ។
កម្លាំងម៉ាស៊ីន
Apple Watch មានរ៉េមប្រហែល 512mb និង អង្គ​ផ្ទុក​ទិន្នន័យ 4GB ប្រើ​ប្រាស់​បន្ទះ​ឈីប S1 បង្កើត​ដោយ​ក្រុម​ហ៊ុន Samsung ដែល​វា​មាន​កម្លាំង​ខ្លាំង​ប្រហាក់​ប្រហែល iPhone 4s។ កម្លាំង​ម៉ាស៊ីន​ប៉ុននេះ អាច​អោយ​យើង​ប្រើ​ប្រាស់​មុខងារ​ទូទៅ​បាន​ដោយ​រលូន គ្មាន​ភាព​រអាក់​រអួល​នោះទេ ហើយ​វា​ក៏​ជួយ​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ខ្លាំង​ណាស់​ផង​ដែរ។ នាឡិកា​នេះ​បាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​ទំនាក់​ទំនង BCM4334 ដូច Galaxy S3 និង iPhone 5 ដែល​អាច​ប្រើ​ប្រាស់​ជាមួយ​ប្រព័ន្ធ Wi-Fi 8-2.11 a/b/g/n ប្ល៊ូធូស 4.0, មាន​វិទ្យុ និង​ប្រព័ន្ធ NFC ផង​ដែរ សម្រាប់​ធ្វើ​ការ​ទូទាត់​ប្រាក់​ជា​មួយ​សេវាកម្ម Apple Pay។ 
ចំពោះកម្លាំងថ្មវិញ អ្នកអាចប្រើនាឡិកា Apple Watch បាន​ជា​មធ្យម 18 ម៉ោង​ឯណោះ​សម្រាប់​ការ​ប្រើ​ប្រាស់​មុខ​ងារ​ទូទៅ ហើយ​វា​ក៏​អាច​សា​ក​បាន​លឿន​រហ័ស​បានដែរ តាម​រយៈ​ឌុយ​សាក MagSafe ដោយ​ចំណាយ​ពេល 1 ម៉ោង​សម្រាប់​សាក​បាន​ពេញ 80% រឺក៏ 2.5 ម៉ោង ដើម្បី​ពេញ​បាន 100%។
Software
 
Add caption

Apple បានបង្កើត Software អោយសាមញ្ញបំផុត មិន​សាំញ៉ាំ​នោះ​ទេ ដើម្បី​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​នឹង​មើល។ ផ្ទៃ​អ៊ីន​ធឺហ្វេស​របស់​វានឹង​បង្ហាញ​ជូន​នូវ icon កម្មវិធី​ជា​ច្រើន ហើយ​ដើម្បី​បើក​មុខងារ ត្រឡប់​ក្រោយ​យើង​គ្រាន់​តែ​គ្រវាស ឆ្វេង​ស្តាំ លើ​ក្រោម​តែ​ប៉ុណ្ណោះ។ ជាមួយ​នឹង​នាឡិកា​នេះ អ្នក​អាច​ធ្វើ​ការ​ទទួល​កា​រហៅ​ទូរស័ព្ទ​ចូល ផ្ញើសារ ឆែក​ផែនទី ប្រើ​ប្រាស់​កម្មវិធី​តាម​ដាន​សុខភាព កម្មវិធី Facebook, Twitter, អ៊ីម៉ែល, ឆែក​កាល​វិភាគ, កំសាន្ត និង​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​អ្នក​នឹង​អាច​ដោន​ឡូដ​យក​មក​ប្រើ​ប្រាស់ ​បាន។ នាឡិកា​នេះ​អាច​ប្រើ​ប្រាស់​បាន​ជាមួយតែ​ទូរស័ព្ទ iPhone 5, 5s, 5c, 6 និង 6 Plus ប៉ុណ្ណោះ ហើយ​តម្រូវ​អោយ​ដំណើរ​ការ​ដោយ iOS 8.2 ឡើង​ទៅ។
តម្លៃ និងពេលចេញលក់
នាឡិកាដ៏ពិសេសរបស់​ក្រុម​ហ៊ុន Apple នេះនឹង​មាន​ចេញ​លក់​ចាប់​ពី​ថ្ងៃទី 24 មេសា​នេះ​តទៅ​ហើយ ដែល​វា​មាន​តម្លៃ​ចាប់​ពី 350$ ដល់ 17,000$។ តម្លៃ​នេះ​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​ប្រភេទ​តួ​នាឡិកា​ថាជា អាលុយ​មីញ៉ូម ដែក​ថែប រឺក៏​មាស ហើយ​ក៏​អាស្រ័យ​ទៅ​លើ​ប្រភេទ​ខ្សែ​នាឡិកា​ផងដែរ ដែល​មាន​ដូច​ជា​ជ័រស្វិត ស្បែក និង​លោហៈ​ធាតុ។
នាឡិការបស់ Apple មួយ​នេះ​ពិត​ជា​មាន​រចនាបថ​ស្រស់​ស្អាត និង​ប្រណិត​ខ្លាំង​ណាស់ រីឯ​សមត្ថភាព​របស់​វា​ក៏​មិន​អន់​ផង​ដែរ។ តើ​អ្នក​ទាំង​អស់​គ្នា​នឹង​ធ្វើ​ជា​ម្ចាស់​របស់​វា​ដែររឺទេ នៅ​ពេល​ដែល​វា​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា?
 

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment