មាន​អ្វី​ខ្លះ​ Apple Watch ​​ធ្វើ​បាន ​តែ​ Android Watch មិន​អាច?

បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ Apple Watch ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គាំ​ទ្រ។ Apple Watch មិន​ត្រឹម​តែ​មាន​រូប​រាង​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​ក៏​ត្រូវ​បាន​រចនា​ដោយ​ភ្ជាប់​មក​ជា​មួយ​នឹង​មុខ​ងារ​ និង​បច្ចេកវិទ្យា​ទំនើប​​ ​ស្រដៀង​ទៅ​នឹង​មុខងារ​របស់​​ Android Watch​ ដូច​ជា​​មុខ​ងារ​ផ្ញើរ​សារ​, Notification និង តាម​ដាន​ពី​សុខភាព​ជា​ដើម។ ​​​តែ​បើ​ធ្វើ​ការ​​ប្រៀប​ធៀប​ជាមួយ​នឹង​ Android Watch ​នោះ​​​​ក៏​មាន​មុខ​ងារ​មួយ​​ចំនួន​​​​ដែល​ Apple Watch អាច​ធ្វើ​បាន ​តែ​ Android Watch មិន​អាច​។

ក្នុង ​Apple Watch មាន​មុខងារ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បញ្ជូន​ចង្វាក់​បេះ​ដូង​ដែល​បាន​ Record ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ Apple Watch ផ្សេង​​ទៀត​បាន
អ្នក​ប្រើ​ប្រាស់​អាច​ទាញ​ (Scroll) និង​ពង្រីក​បង្រួម​ (Zoom) ​ដោយ​ប្រើ​ប៊ូតុង​​​ (Digital Crown) ​ជំនួស​ឲ្យ​ការ​ចុច​នៅ​លើ​អេក្រង់​ (Touch Screen) ​ផ្ទាល់



នៅ​លើ​ Apple Watch អ្នក​ប្រើ​ប្រាស់​អាច​គូរ​រូប​នៅ​លើ​អេក្រង់​ និង​អាច​ផ្ញើ​​វា​បាន​​ភ្លាម​ៗ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់ ​Apple Watch ផ្សេង​ទៀត​
អ្នក​ប្រើ​ប្រាស់​ក៏​អាច​ផ្ញើលំញ័រ (Vibration) ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ផង​ដែរ

លើស​ពី​នេះ​ ​អ្នក​ប្រើ​ប្រាស់​អាច​បន្ថែម​នូវ​ព័ត៌មាន​បន្ថែម​ដូច​ជា​ដំណឹង​ពី​អាកាសធាតុ នៅ​ក្នុង​ផ្ទៃ​អេក្រង់​នាឡិកា​ជំនួស​ដោយ​ការ​ផ្ដូរ​ព័ត៌មាន​ផ្សេង​ចេញ
អ្នក​ប្រើ​ប្រាស់​អាច​​ធ្វើ​ការ​ចំណាយ​​ប្រាក់​តាម​រយៈ​​​ Apple Watch ដោយ​គ្រាន់​តែ​ដាក់​វា​នៅ​លើ​ម៉ាស៊ីន NFC
អ្នក​ប្រើ​ប្រាស់​ក៏​​ឆ្លើយ​​តប​​​អត្ថបទ​សារ​​ដោយ​ប្រើ​សារ​ជា​សំឡេង​ខ្លី​ៗ
ប្រសិន​បើ​អ្នក​ទិញ​ Apple Watch Edition អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​​ប្រអប់​ ( Fancy Box ) របស់​វា​ជា​ប្រដាប់​បញ្ចូល​ថាមពល​ថ្ម​
នៅ​លើ​ Home Screen របស់​ Apple Watch គឺ​អាច​បង្ហាញ​បាន​គ្រប់​ Apps ទាំង​អស់

ក្នុង​នោះ​ដែរ​អ្នក​ប្រើ​ប្រាស់​អាច​ដំណើរ​ការ​មុខងារ​​ផ្សេង​ៗ ​ដូច​ជា​​ការ​ចុច​សង្កត់​ខ្លាំង​ ឬ ថ្មមៗ​នៅ​លើ​ផ្ទៃ​អេក្រង់​ (ឧ. ចុច​ខ្លាំង​​ដើម្បី​ដំណើរ​ការ​មីនុយ​នៅ​ក្នុង​កម្មវិធី​តន្រ្តី (Music app), ​ក៏​ដូច​ជា​​មុខ​ងារ​ផ្សេង​ៗ​ទៀត ) ដែល​មុខ​​ងារ​ទាំង​នេះ​ហៅ​ថា Force Touch៕





SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment