Ailee ត្រូវ​​អ្នកគាំទ្រ​រិះគន់​ខ្លាំងៗ ព្រោះ​រូប​អស់​ល្វែងលើ

ទស្សនា​វដ្ដី​​បុរស GQ ថ្មីៗ​នេះ បាន​បញ្ចេញ​រូប Teaser ចំហ​ល្វែង​លើរបស់ Ailee ដែល​រូប​​នេះធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើនទាក់ភ្នែក និង​​រិះគន់ ​​មក​លើ​ស្រីស្រស់​យ៉ាង​ចាស់​ដៃ។
ក្នុង​លេខ​ថ្មី​របស់​ទស្សនាវដ្ដី​កូរ៉េ​ខាងត្បូង​ នឹង​មិន​ត្រឹម​តែ​មាន​រូប Ailee ទេ ថែម​ទាំង​មាន​រូបតារា​ល្បីៗ​ជាច្រើន​ទៀត​ ដូចជា Han Goeun, Kim Goeun, Park Hasun, Lee Yunjung និង Han Groo ដែល​សិល្បៈករ​នីមួយៗ ត្រូវ​គេ​ឃើញ​ថា​​សុទ្ធតែ​បង្ហោះ​ឃ្លា​បង្ហាញ​​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​។

ក្នុង​រូបភាព គឺ Ailee អាក្រាត​ល្វែង​លើ បិទបាំង​​ដោយ​សៀវភៅ Catalogue មួយ​ក្បាល និង​មាន​ឃ្លា​​បង្ហាញ​ពី​អារម្មណ៍​ថា “មាន​មនុស្ស​ខ្លះ ​ចូលចិត្ត​ផ្នែក​នេះ​នៃ​រាងកាយ​​ខ្ញុំ ហើយ​អ្នក​ខ្លះ​ចូលចិត្ត​ផ្នែក​ផ្សេង​របស់​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ឱ្យ​ខ្លួន​ឯង ឬ​អ្នកគាំទ្រ​ចូល​ចិត្ត​តែ​មួយ​ផ្នែក​របស់​ខ្ញុំ​ទេ ដូច្នេះ​​ខ្ញុំ​អត់​ចង់​ផ្ដោត​លើ តែ​ការ​បង្ហាញ​តែ​មួយ​ផ្នែក​នៃ​រាងកាយ​របស់​ខ្ញុំ​ឡើយ”។

ទោះបីជាយ៉ាងណា អ្នកគាំទ្រ​​នៅ​តែ​មិន​ពេញ​ចិត្ត ​ចំពោះ​រូបថត​របស់ Ailee  និង​ពួកគេក៏​​បាន​បង្ហាញ​អារម្មណ៍​អស់សង្ឃឹម​ លើ​តារា​សញ្ជាតិ​អាមេរិក​ម្នាក់​នេះ​ផង​ដែរ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment